
នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២១នេះ ក្រុមការងារតំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និង លោកជំទាវ កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា បាននាំអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគ បរិភោគ ម្សៅទឹកដោះគោ និងថវិកាមួយចំនួន ដល់លោក ផាន សុផានណារ៉ា និងភរិយា ឈ្មោះ ជុំ សុខលីម ដែលទើបសំរាលបុត្ររួចនាពេលថ្មីៗនេះហើយជួបប្រទះការខ្វះខាត។
លោក ផាន សុផានណារ៉ា ជាអតីតគ្រូជំនួយនៅក្លិបបៀលប្រាយ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ក្រុមអគ្គីសនីកម្ពុជា និងធ្លាប់ជាគ្រូបង្វឹកក្រុមហ្វូតសាលកម្ពុជា។ អំណោយទាំងនោះរួមមាន៖
⁃ ថវិកា ២លានរៀល
⁃ អង្ករ ១០០គីឡូ
⁃ មី១កេសធំ
⁃ ត្រីខ១កេសធំ
⁃ ទឹកត្រី២យួរ
⁃ ទឹកស៊ីអ៊ីវ២យួរ
⁃ អំបិល២គីឡូ
⁃ ស្ករស២គីឡូ
⁃ ប៊ីចេង៥កញ្ចប់
⁃ ម្សៅទឹកដោះគោក្មេងអាយុ១ឆ្នាំ៦កំប៉ុង
⁃ ម្សៅទឹកដោះគោក្មេងទើបកើតឆ្នាំ៦កំប៉ុង
⁃ ខោទឹកនោមកូនក្មេងអាយុ១ឆ្នាំនិងទើបកើត ១មុខ១ដុំ
⁃ ឈុតខោអាវកូនក្មេង២ឈុត
ក្រោយទទួលបានអំណោយពីសប្បុរសជន លោក ផាន សុផានណារ៉ា បានលើកឡើងថា៖«ខ្ញុំបាទ ស៊ីន (ឈ្មោះហៅក្រៅ) ជាសន្តិសុខដោយប្រពន្ធខ្ញុំបាទទើបបានឆ្លងទន្លេកូនពីរក្នុងមួយឆ្នាំគឺ ប្រុស កាលឆ្នាំមុនខែនេះ នឹងស្រីឆ្នាំនេះកាលពីថ្ងៃទី ១៤ ថ្មីៗនេះ ហើយគាត់ជាមេម៉ាយកូន ៣ ទើបស្លាប់អស់ ១ កាលពីខែកុម្ភៈ កន្លងមកនេះ។ ពួកខ្ញុំស្នាក់ផ្ទះជួលទើបពួកខ្ញុំជួបភាពខ្វះខាតខ្លាំង ក៏ប៉ុន្តែដោយមានឯកឧត្ដម ស សុខា នឹងលោកជំទាវ កែ សួនសុភី បានផ្តល់អំណោយយ៉ាងសន្ធឹកសន្ធាប់ មានទាំងថវិកា អង្គរ មី ត្រីខ ស្គរ បុីចេង អំពិល ទឹកត្រីទឹកស៊ីអ៊ីវជាពិសេសគឺ ទឹកដោះគោ នឹងខោទឹកនោមកូនក្មេងផងដែរ»។
លោកបន្តថា៖«ខ្ញុំបាទនឹងប្រពន្ធកូនទាំងអស់ពិតជាមានសេចក្ដីរំភើបស្ញប់ស្ញែងក្រែងលែង នូវការយកចិត្តទុកដាក់នឹងជួយដោះស្រាយនូវភាពទាល់លំបាករបស់ប្រជាពលរដ្ឋ ពី ឯកឧត្ដម នឹងលោកជំទាវ ជាពិសេសគឺសូមគោរពស្ញប់ស្ញែងនូវ ទឹកចិត្តមេត្តាករុណា នឹងមានភក្តីភាព របស់លោកជំទាវ កែ សួនសុភី ដែលតែងតែមានជាមួយប្រជាពលរដ្ឋជានិច្ច បីដូចជាមាតាដ៏ល្អសម្រាប់មនុស្សគ្រប់ៗគ្នា។ ដូចនេះហើយខ្ញុំបាទព្រមទាំងគ្រួសារទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងសូមគោរពជូនពរ ឯកឧត្តម ស សុខា នឹងលោកជំទាវ កែ សួនសុភី ព្រមទាំងក្រុមការងារគ្រប់ជាន់ថ្នាក់ជួបតែសេចក្ដីសុខ សេចក្ដីរីកចំរើន សូមមានសុខភាពមាំមួន និងសូមសម្រេចជោគជ័យគ្រប់ការងារទាំងអស់»៕