កំពុងធំ ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំសម្រេចឱ្យឈ្មោះសារ៉ុម បេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាឃុំចំណារលើនៅក្រៅឃុំជាបណ្តោះអាសន្ន។

យោងតាមប្រភពពី អយ្យការអមសាលាដំបូងខេត្តកំពង់ធំបានសម្រេចឱ្យឈ្មោះសារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ នៅក្រៅឃុំជាបណ្តោះអាសន្នតាមរយៈ សាលក្រមលេខ ០២ “ឆ” ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ។

សូមជម្រាបថាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ប្រកាសថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ ហ៊ឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ដែលបច្ចុប្បន្នជាបេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួនតាមរយៈ ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣៣ ៥.០/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់សាលាដំបូងខេត្ត កំពង់ធំ ពីបទ “ប្លន់”៕

អត្ថបទ៖ កំពង់ធំ

Share.