យ៉ាងហោចណាស់មានស្ថានីយនិងដេប៉ូប្រេងឥន្ទនៈចំនួន១២ទីតាំងស្ថិតក្នុងស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកបាណន់និងស្រុកសំឡូត ខេត្តបាត់ដំបង ស្រុកស្វាយលើ ខេត្តសៀមរាប ស្រុកតាំងគោក ស្រុកបារាយណ៍និងស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ស្រុកខ្សាច់កណ្តាលនិងក្រុងតាខ្មៅ ខេត្តកណ្តាល ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានរកឃើញថាបានប្រព្រឹត្តល្មើសបន្ទាប់ពីមន្ត្រីជំនាញ ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមនៅតាមបណ្តាស្ថានីយ ដេប៉ូចែកចាយប្រេងឥន្ធនៈកាលពីពេលថ្មីៗនេះ។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការត្រួតពិនិត្យតាមស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ៤៩ទីតាំង ។ដេប៉ូដែលត្រូវបានរកឃើញថាមិនមានអនុលោមភាពមន្ត្រីជំនាញចាត់វិធានការតាមនីតិវិធី និងតម្រូវឲ្យធ្វើកិច្ចសន្យាកែតម្រូវ៕

Share.