ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសឲ្យម្ចាសហ្វេសបុក ឈ្មោះ Bong Hak ឲ្យចូលខ្លួនមកបកស្រាយ ក្នុងករណីអគ្គិភ័យឆេះផ្ទះ នៅសង្កាត់ទួលទំពូងទី១ ថា២០នាទីហើយមិនទាន់មានឡានទឹកមកដល់ ប្រហែលស្រវឹង ដេកបាត់អស់ហើយ។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០ កែងផ្លូវ១១៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏មានហ្វេសបុកមួយឈ្មោះថា Bong Hak ដែលបានសរសេរខមិនក្នុងការឡាយថា (២០នាទីហើយឡានទឹកមិនទាន់មកដល់ប្រហែលស្រវឹងដេកបាត់អស់ហើយ)។
ទើបការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេស បុក Bong Hak ដែលបានសរសេរបែបនេះ និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
ហើយសូមឲ្យម្ចាស់ហ្វេសបុកឈ្មោះ Bong Hak ខាងលើនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយើង និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
ទើបនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បុរសម្នាក់ឈ្មោះ ហួន ហាក់ ដែលជាម្ចាស់អាខោនហ្វេសប៊ុក Bong Hak បានចូលទៅខមិនថា (២០នាទីហេីយឡានទឹកមិនទាន់មកដល់ប្រហែលស្រវឹងដេកបាត់អស់ហេីយ) ដែលជាការប្រមាទមេីលងាយមកលេីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យេីង ហេីយត្រូវបានសមត្ថកិច្ចកោះហៅ ចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន។ និងធ្វើការថតវីដេអូសុំទោសជាសាធារណៈ ចំពោះប្រជាពលរដ្ឋ ជាពិសេស សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ដើម្បីសុំការលើកលែងទោស៕
អត្ថបទ៖ រាជធានីភ្នំពេញ