ភ្នំពេញ ៖ (ព័ត៌មានបឋម) រថយន្តទ្រុងមួយគ្រឿង ដឹកសុទ្ធតែធុងឧស្ម័ន ដោយសារធ្វេសប្រហែស បណ្តាលឲ្យធ្លាយឧស្ម័នជាតិពុល បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋចំនួន៣នាក់ ត្រូវបានកងរុករកនិងសង្គ្រោះ អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកនាំផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ ចេញទៅអន្តរាគមន៍ សង្គ្រោះ និងទប់ស្កាត់ ការពារនៃក្លិនបំភាយនោះ។

ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

បន្ទាប់ពីទួលបានព័ត៌មាននេះភ្លាម កងសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ កម្លាំងជំនាញក្រសួង មន្ទីរសុខាភិបាល សមត្ថកិច្ចជំនាញ អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង ដល់ទីតាំងកើតហេតុតែម្តង។

ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះមានប្រុស២នាក់ ស្រី១នាក់ ត្រូវបានក្រុមសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗផងដែរ ៕

អត្ថបទ÷ តាតុង សែនជ័យ

Share.