ភ្នំពេញ ៖ ដើម្បីឲ្យដំណើរការស្ថាបនា ផ្លូវ ស្ពានអាកាសជម្ពូវ័ន បានល្អប្រសើរ រដ្ឋបាលខណ្ឌពោធិសែនជ័យ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន ឲ្យបានជ្រាប នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ធ្វើការបិទកំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីកែងផ្លូវជាតិលេខ៤ ដល់មុខរោងចក្របឺរី ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ការបិទជាបណ្តោះអាសន្ននូវកំណាត់មហាវិថីឈ្នះ ឈ្នះ នេះធ្វើឡើងរយៈពេល៤៥ថ្ងៃ គិតចាប់ពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តទៅ ដើម្បីឲ្យក្រុមហ៊ុនសាងសង់ស្ពានអាកាសជម្ពូវ័ន ស្ថាបនាផ្លូវក្រោមស្ពាន និងគល់ស្ពាន ប៉ែកខាងជើង៕

អត្ថបទ៖តាតុង សែនជ័យ

Share.