ថ្លែងក្នុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃនាព្រឹកថ្ងៃសុក្រនេះ សម្ដេចក្រឡាហោម ស ខេង បានបានមានប្រសាសន៍ថាការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ គឺជាបេសកកម្មដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងក៏ឆ្លើយតបអនុសាសន៍អន្តរជាតិ ដើម្បីធានាប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ តាមឆន្ទៈរបស់របស់រាជរដ្ឋាភិបាល។

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការផងនោះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ​. ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ស.ហ. ព្រមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាក្នុងរយៈពេលកន្លងមកនេះ ទោះបីមានការប្រឈមនឹងវិធានការបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក៏ដោយ ក៏សម្ដេចសង្កេតឃើញថាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធរបស់ គ.ស.ហ. បានខិតខំពេញភារកិច្ចយ៉ាងសកម្ម៕

Share.