ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ជាអ្នកយាមអាគារឲ្យគេនៅម្តុំប្រណាំងឡានចាស់ (ភូមិអាចម៌មឹក) ស្ថិតនៅក្រុមទី២៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ បានធ្លាក់ចូលក្នុងអាងទឹក បណ្តាលឲ្យលង់ស្លាប់ក្នុងអាងទឹក។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២:៣០នាទី បានទទួលពត៌មានថា បុរសអ្នកយាមអាគាម្នាក់១នាក់ ធ្លាក់ចូលក្នុងអាងទឹកលង់ស្លាប់ ទើបកម្លាំងកម្លាំងអហយើងបានសហការណ៍ជាមួយជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នឹងសហការណ៍ជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រវិទ្យាសាស្ត្រចុះទៅពិនិត្យសាកសព និងកន្លែងកើតហេតុ រួចបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន។

បើតាមការសួរបំភ្លឺពីប្រពន្ធសាកសពឈ្មោះ ឃុត ហឿង អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះបានឲ្យដឹងថា រយ:ពេលកន្លងមកប្តីរបស់គាត់មានជំងឺសសៃប្រសាទប្រចាំកាយ និងផឹកស្រាស្រវឹងជាប់ជាប្រចាំ។ ហើយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានបាត់ប្តីមិនដឹងគាត់ទៅណា លុះដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២:៣០នាទី ទើបគាត់ឃើញសាកសពប្តីគាត់អណ្តែតនៅក្នុងអាងទឹកក្រោមអាគារស្នាក់នៅខាងលើតែម្តង។

ជនរងគ្រោះមានឈ្មោះ ឈឿន វន់ ភេទប្រុសឆ្នាំកំណើតថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៦ មានស្រុកកំណើតភូមិតា ហេល២ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ -បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។ បច្ចុប្បន្នសាកសពកម្លាំងជំនាញយើងបានធ្វើកំណត់ហេតុ ប្រគល់ឲ្យប្រពន្ធធ្វើបុណ្យតាមប្រពៃណីយ៍៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.