ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជ អាវុធហត្ថ នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២២ បញ្ជូនខ្លួនតារាម៉ូដែលផ្សាយលក់ផលិតផលម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី.លួច ធ្វើឲ្យខូចខាតដោយចេតនានិងបទគំរាមកំហែងថា និងសម្លាប់ ។

ជនសង្ស័យឈ្មោះ លាង សម្បត្តិ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ តារាម៉ូដែល មានទីលំ នៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ការឃាត់ខ្លួនតារាម៉ូដែលរូបនេះ ធ្វើឡើងបន្ទាប់ពី ស្ត្រី ម្នាក់មានមុខរបររកស៊ីលក់ប្រេងឆា កាហ្វេរ៉េឌីង និង លក់ផលិតផលថែរក្សាសម្រាស់មកពីប្រទេសកូរ៉េ និង ថៃ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងបុរសរូបនេះ។

ប្រភពពីក្រុមគ្រួសាររបស់ដើមបណ្តឹងបានឲ្យដឹងថា ដោយសារអាជីវកម្មរកស៊ីមានការរីកចម្រើន និង ការងារមមាញឹកផងនោះ ស្រ្តីជា ដើមបណ្តឹងបានជ្រើសរើសបុគ្គលិកម្នាក់ឈ្មោះ លាង សម្បត្តិ (ជនសង្ស័យ) មកធ្វើការផ្នែកម៉ូដែលថតបង្ហាញលក់ផលិតផលតាមប្រពន្ធអនឡាញ និង លក់លើ ទីផ្សារនានា ដោយបានផ្តល់ប្រាក់ខែ៣០០ដុល្លារអាមេរិកក្នុង១ខែ ព្រមទាំងផ្គត់ផ្គង់កាហូបចុក និង កន្លែងស្នាក់នៅ ។ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឈ្មោះ លាង សម្បត្តិ ចូលធ្វើការ ។ ក្នុងអំឡុងពេលនេះ គេបានធ្វើខ្លួនឲ្យល្អដើម្បីឲ្យថៅកែជឿទុកចិត្ត តែទីបំផុតគេបានឆ្លៀតឱកាសលួចយក កូនសោរចូលបន្ទប់ថៅកែ លួចលុយអស់ប្រមាណ ៣៥ ០០០ដុល្លារអាមេរិកនិងគ្រឿងអលង្ការមួយចំនួន ព្រមទាំងធ្វើឲ្យខូចខាតរថយន្ត FORD XL T ១គ្រឿងទៀត ។ ក្រោយកើតមានរឿងនេះហើយ ដើមបណ្តឹងបានព្យាយាមទាក់ទងស្វែងរកការដោះស្រាយជាមួយជនសង្ស័យដែរ តែបែរជាជនសង្ស័យ បង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក គំរាមកំហែងថា នឹងសម្លាប់ទៅវិញ។ក្រោយមកស្ត្រីជាម្ចាស់ អាជីវកម្មបានសម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចចាត់ការតាមនីតិវិធី៕

អត្ថបទ៖ចតុមុខ

Share.