ភ្នំពេញ៖បុរសម្នាក់ បើករថយន្តម៉ូនីងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BM-1632 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 102 ក្នុងទិសដៅពីកើតមកលិច។ លុះមកដល់ចំណុចស្តុបបឹងកក់កែងជាមួយផ្លូវលេខ 136 ក៏មានរថយន្តFORTUNER មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BN-9597 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង មកបុកពេញទំហឹងបណ្ដាលរថយន្តរងការខូចខាតទាំងសងខាង ដោយរថយន្ត FORTUNER រងការ ខូចខាតខ្ទេចមួយកំណាត់ខាងមុខ។ ឯរថយន្តម៉នីងរងការខូចខាត មួយចំហៀងផ្នែកខាងស្ដាំ ដោយក្រពិតទ្វារនិងដាច់កាឡេកង់ទៅមុខលែងរួច តែជាសំណាងល្អក្នុងករណីនេះមិនក៏មានអ្នករបួសនោះទេ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 3ទៀបភ្លឺឈានចូលថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2022 ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញនរគបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចស្ទូចរថយន្តទាំង 2 គ្រឿង យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.