មហាជនពិតជាបានដឹងហើយថាអ្នកនាង ស៊ិន ឧត្តមផល្លាបានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារតែជំងឺមហារីក មួយរយៈកន្លងមកហើយដោយក្នុងនោះមានបងប្អូនអ្នកសិល្បៈបានប្រមូលកៀរគរជាថវិកា ដើម្បីចូលរួមចំណែកជួយសំរួលដល់ការរក្សាព្យាបាល។
សូមចុចអាន៖ ស្លុតចិត្ត! ក្រោយឈឺធ្ងន់ អ្នកនាង ស៊ិន ឧត្តមផល្លា ប្រែប្រួលដល់ថ្នាក់នេះ?
យ៉ាងណាមិញនៅថ្ងៃនេះ (២៨ ខែឧសភា ឆ្នាំ២០២១) យោងតាមការបង្ហោះរបស់កូនស្រីអ្នកនាង ស៊ិន ឧត្តមផល្លានៅលបណ្ដាញសង្គម បានឱ្យដឹងថាខណៈពេលនេះមច្ចុរាជបានឆក់យកជីវិតអ្នកម្ដាយរបស់ខ្លួនបាត់ទៅហើយ។
ត្រយងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារអ្នកនាង ស៊ិន ឧត្តមផល្លា និង សូមបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកនាងបានទៅដល់សុគតិភព៕
