ក្រោយឆ្លងកាត់៣ប្រកួតជាប់ៗគ្នា ក្រុមបាល់ទះនារីចំនួន៣ប្រទេស មានជប៉ុន អាមេរិក និងទួរគី សុទ្ធតែរកបានជ័យជម្នះជាប់ៗគ្នា ក្នុងពានរង្វាន់បាល់ទះអន្តរជាតិ 2021 FIVB Volleyball Women’s Nations Leagueដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុង Rimini ប្រទេសអ៊ីតាលី។
ជ័យជម្នះ៣ប្រកួតរបស់ជប៉ុន បានយកឈ្នះថៃ ៣សិតទល់០ ហើយបន្តឈ្នះចិន ៣សិតទល់០ និងចុងក្រោយនៅថ្ងៃ២៧ ឧសភា ម្សិលមិញបានយកឈ្នះកូរ៉េខាងត្បូង ៣សិតទល់០ទៀត។
ចំណែកក្រុមអាមេរិក វិញប្រកួតដំបូងឈ្នះសាធារណរដ្ឋដូមីនីក ៣សិតទល់០ បន្តឈ្នះកាណាដា ៣សិតទល់០ និងចុងក្រោយបន្តឈ្នះ ប្រេស៊ីល ៣សិតទល់១សិត។
រីឯក្រុមទួរគី វិញប្រកួតបើកឆាកឈ្នះសែប ៣សិតទល់២សិត បន្តឈ្នះអ៊ីតាលី ៣សិតទល់០ និងចុងក្រោយឈ្នះប៉ូឡូញ ៣សិតទល់១សិត។
លទ្ធផលនិងវីដេអូហាយឡាយថ្ងៃទី១ សូមចុចមើលនៅទីនេះ…
លទ្ធផលនិងវីដេអូហាយឡាយថ្ងៃទី២ សូមចុចមើលនៅទីនេះ…


ខាងក្រោមជាវីដេអូហាយឡាយគ្រប់ការប្រកួតក្នុងថ្ងៃទី៣៖