រដ្ឋបាលខេត្តកំពង់ចាម បានសម្រេច បន្តអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ រយៈពេល ២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ការសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាមនេះធ្វើឡើងស្របពេលដែលស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០-កុម្ភៈនៅមិនទាន់មានសភាពធូរ ស្រាលនៅឡើយ ។

នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាលនេះ​សកម្មភាពមួយចំនួនត្រូវបានហាមឃាត់ ដូចជា៖

សកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សាររាត្រី ផ្សារ ទំនើប ម៉ាត់ ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានា ដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ០៣៖០០នាទីព្រឹកជាកំហិត។

ការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ។

ការប្រមូលផ្តុំមនុស្សច្រើន ក្នុងគោលបំណងប្រារព្ធពិធីជប់លៀងកម្សាន្តសប្បាយនានានៅតាមគេហដ្ឋាន កន្លែងធ្វើការ និងក្រុមហ៊ុនឯកជន រួមនឹងការជួបជុំបែបសាសនា ឬការថ្វាយបង្គំ៕

Share.