យុវជនចំនួន២៣រូប ត្រូវបានកោះហៅចូលធ្វើតេស្តហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF BOYS U19 CHAMPIONSHIP 2022 ដែលប្រទេសឥណ្ឌូនេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

ខាងក្រោមនេះគឺជាលទ្ធផលចាប់ឆ្នោតផ្លូវការបែងចែកប្រទេសតាមពូលនីមួយៗ ខណ:ក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល B ជាមួយប្រទេសដូចជា៖
– ម៉ាឡេស៊ី
– ឡាវ
– ទីម័រខាងកើត
– សិង្ហបុរី ។

រីឯពូល A សំបូរទៅដោយជើងខ្លាំងៗជាច្រើនដូចជាប្រទេស ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ថៃ, ប្រ៊ុយណេ និង ហ្វីលីពីន ដោយព្រឹត្តិការណ៍នេះគ្រោងនឹងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៥ ខែកក្កដា ខាងមុខ។

កាលវិភាគប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ៖

Share.