កម្ពុជាចាប់ផ្ដើមផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍សាជាថ្មី បន្ទាប់ពីសូន្យកូវីដ១៩ អស់រយៈពេលជាង៥០ថ្ងៃ។ 

នៅថ្ងៃទី២៨ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារជាសម្លេងថា តាមរយៈការពិនិត្យ ម៉ាស៊ីនធំ PCR និង តេស្តរហ័ស បានរកឃើញ ជំងឺកូវីដ១៩ ។ 

ករណីវិជ្ជមានកូវីដ១៩ថ្មីនេះ រកឃើញទាំងក្នុង និងអ្នករៀបចំឯកសារចេញក្រៅប្រទេស ព្រមទាំងអ្នកដែលមកកម្ពុជា ។ 

សម្ដេចជំរុញឲ្យយកចិត្តទុកដាក់ខ្ពស់ លើការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តវិធានការ ៣កុំ និង៣ការពារ និងការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត៕ 

Share.