បាត់ដំបង÷ ឆ្លងចរន្តអគ្គិសនីរាលដាលឆេះរោងលក់ចាប់ហួយមួយកន្លែងទាំងកណ្តាលយប់បំផ្លាញអស់ទ្រព្យសម្បត្តិជិត៦ម៉ឺនដុល្លា។

ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតរំលងអាធ្រាតថ្ងៃ២៨ ឈានចូលថ្ងៃទី២៩ ខែមុថុនា ឆ្នាំ២០២២ នៅចំណុចផ្សារច្រាំងបាក់ ឋិតក្នុងក្រុមទី១៤ ភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា រោងលក់ចាប់ហួយខាងលើមានទំហំ ២០ម×៣០ម ធ្វើពីឈើប្រក់សង្គ័សីជាកម្មសិទ្ធឈ្មោះសំ ហុង ភេទប្រុសអាយុ៦៣ឆ្នាំនៅភូមិ-ឃុំកន្លែងកើតហេតុខាងលើ។

រីឯទ្រព្យសម្បត្តិ និងសម្ភារ:ក្នុងផ្ទះដែលខូចខាតទាំងស្រុងគិតជាទឹកប្រាក់អស់ប្រហែល៥០០០០ដុល្លា រួមទាំងប្រាក់រៀលចំនួន៣០លានរៀលទៀត។

នគរបាលជំនាញបានបន្ថែមទៀតថា អគ្គីភ័យខាងក្រៅពីបានបំផ្លាញអស់ទ្រព្យសម្បត្តិជាច្រើន ក៏បណ្តាលឲ្យម្ចាស់ផ្ទះរបួសស្រាលផងដែរ។ ដោយសារទីតាំងកើតហេតុនៅឆ្ងាយពីកន្លែងកើតហេតុទើបជាហេតុមិនអាចអន្តរាគមន៍ពន្លត់បានទាន់ពេល កម្លាំងជំនាញបានត្រឹមអន្តរាគមន៍ពន្លត់ត្រឹមទប់ស្កាត់កុំឲ្យភ្លើងឆ្លងរាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត៕

អត្ថបទ៖ ដំបងក្រញូង

Share.