បាត់ដំបង÷ ក្មេងប្រុសស្រី ២នាក់ ចុះងូតទឹកស្រះទាំងខ្លួនមិនចេះហែលបណ្តាលឲ្យលង់ស្លាប់ បង្កការភ្ញាក់ផ្អើលនៅអំឡុងវេលាម៉ោងជាង ៧:០០នាទីព្រលប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ត្រង់ចំណុចស្រះទឹក ឋិតក្នុងក្រុមទី ១ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

សាកសពកុមាររងគ្រោះឈ្មោះចាន់ ចាវមាន ភេទស្រី អាយុ ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះចាន់ ចន្នី ភេទប្រុស អាយុ ១០ឆ្នាំទាំង ២នាក់រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុកុមាររងគ្រោះបានវិលត្រឡប់មកពីសាលារៀនវិញ ហើយសង្ស័យបបួលគ្នាចុះងូតទឹកស្រះលេងទាំងខ្លួនមិនចេះហែលទឹកផងនោះទើបបណ្តាលឲ្យលង់ស្លាប់ ២នាក់តែម្តង។

ក្រោយហេតុការណ៍នេះសមត្ថកិច្ចជំនាញបានចុះពិនិត្យសាកសពបង្ហាញថា ក្មេងជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លក់ទឹកពិតប្រាកដមែន ហើយបានប្រគល់ជូនដល់ឳពុកម្តាយ សាច់ញាតិដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.