មានករណីផ្ទុះមីនតោន នៅចំនុចជើងភ្នំប្រផេះ ក្នុងភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ ០១នាក់ របួស ០១នាក់ និងខូចខាតគោយន្ត ០១គ្រឿងកាលពីខេត្តបាត់កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១​នេះ។

ហេតុការណ៍នេះកើតឡើងនៅពេលដែលជនរងគ្រោះកំពុងបើកបរគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យគោ។នេះបើយោងអាជ្ញាធរមីនកម្ពុជា។

ជាមួយគ្នានេះអាជ្ញាធរមីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីន និងសូមកុំប៉ះពាល់នៅពេលឃើញគ្រាប់ទាំងនោះ។ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕

Share.