ខ្សែប្រយុទ្ធ Abdel Kader Coulibaly ជនជាតិកូឌីវ័រ ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (Hat-trick) ឲ្យក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ ក្នុងជ័យជម្នះទល់នឹងខេត្តបន្ទាយមានជ័យ ១-៤ ពានរង្វាន់លីគលំដាប់ទី២ សប្តាហ៍ទី៩។

នេះគឺជាការរកបាន Hat-trick លើកទី២របស់គេ ក្នុងរយ:ពេល១សប្តាហ៍ ដោយលើកទី១ធ្វើបានជាមួយខេត្ដត្បូងឃ្មុំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខណ:លើកទី២ ជាមួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។

បច្ចុប្បន្នខ្សែប្រយុទ្ធ Abdel Kader Coulibaly គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅលីគលំដាប់ទី២ គិតត្រឹមសប្តាហ៍ទី៩ សរុប១០គ្រាប់ វ៉ាដាច់កីឡាករ Ndongo Louis Willy របស់ក្រុមអាស៊ីអឺរ៉ុប យូណាយធីត ដែលមាន៧គ្រាប់៕

Share.