នាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគកំពូលកម្ពុជា ព្រមទាំងមានការចូលរួមពីលោក Mahajan Vasudevan Nair, Head Club Licensing Unit និងលោក Megat Kamil Dhala ជា Club Licensing Assistant មកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានចុះជួបពិភាក្សាជាមួយលោក កាំង សេន ប្រធានក្លិបនៃក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ស្តីពីចុះបញ្ជីក្លិបជាមួយ AFC Club Licensing។

គួរដឹងថាក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ គឺជាអតីតជើងខ្លាំងមួយ នៅក្នុងការប្រកួតបាល់ទាត់ពាក់កណ្តាលអាជីព ជាពិសេសគឺជាម្ចាស់ជើងឯកពានរង្វាន់ពាក់កណ្តាលអាជីព KMHChampion League កាលពីរដូវកាល ២០១៩ ហើយក៏បន្តអភិវឌ្ឍមកជាក្លិបបាល់ទាត់អាជីព។

ខណ:ក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ ដែលមានលោក កាំង សេន ជាប្រធានក្លិបបានសម្រេចចូលរួមប្រកួតប្រជែងជើងឯកលីគទី២ ជាលើកដំបូងកាលពីរដូវកាល២០២០ រហូតមកដល់បច្ចុប្បន្ន៕

Share.