យោងតាមការចុះផ្សាយរបស់គេហទំព័រ GOAL បានឲ្យដឹងថាសមាគមកីឡាករបាល់ទាត់សៀរ៉ាឡេអូន (SLFA) បានបើកការស៊ើបអង្កេត ក្រោយការប្រកួតចំនួន២គូ ស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកសរុប១៨៧គ្រាប់ ពានរង្វាន់ Sierra Leone Premier League វគ្គជម្រុះ។

ការប្រកួតចំនួន២គូ ស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកសរុប១៨៧គ្រាប់មានដូចជា៖
– Gulf FC 91-1 Koquima Lebanon
– Lumbenbu United 95-0 Kahula Rangers។

ខណ:កាលពីខែមុននៅប្រទេសអាហ្រ្វិកខាងត្បូងក្រុមបាល់ទាត់ Nsami Mighty Birds បានស៊ុតបញ្ចូលទីខ្លួនឯង (Own Goal) រហូតដល់៤១គ្រាប់ ព្រមទាំងត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមចំនួន៤សន្លឹក ក្នុងជំនួបចាញ់ការប្រកួតក្នុងលទ្ធផល ៥៩-១ ក្រោមថ្វីជើងរបស់ក្រុម Matiyasi FC។

បច្ចុប្បន្នទាំងក្រុម Nsami Mighty Birds, Matiyasi FC និង២ក្រុមផ្សេងទៀតសរុបទាំងអស់៤ ត្រូវបានហាមឃាត់មិនឲ្យលេងបាល់អស់១ជីវិត​ បន្ទាប់ពីស៊ើបអង្កេតរកឃើញថាមានការកំណត់​លទ្ធផលទុក​មុន(Match fixing)៕

Share.