ក្រុមជម្រើសជាតិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោក ប្រាក់ វុទ្ធី បានចែក​ពិន្ទុ​គ្នា​ជាមួយឡាវ ក្រោយបញ្ចប់លទ្ធផល៩០នាទីពេញទៅ ១-១ នៅកីឡដ្ឋាន BINAN ប្រទេសហ្វីលីពីន ពានរង្វាន់ AFF Women’s Championship 2022។

ក្រោយ​ចប់​ការ​ប្រកួត​​លោកស្រី ពុធ ធីតា បាន​បញ្ជាក់​លើ​ហ្វេសប៊ុក​លោក​ស្រី​ថា៖«លើកទី១ហើយដែលយើងបានស្មើជាមួយឡាវ នឹងមិនធ្លាប់ស៊ុតចូលសូម្បីតែមួយគ្រាប់នឹងត្រូវគេស៊ុតចូលជាច្រើនគ្រាប់ថែមទៀត ពីព្រោះបាល់ទាត់នារីរបស់ឡាវគឺជាក្រុមខ្លាំងមួយដែរក្នុងតំបន់»។

ប្រធាន​ក្លិប​ជា​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​២នាក់​ដែល​កំពុង​ឈរ​ជើង​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា បន្ត​ថា៖«ក្រុមនារីយើង នឹងក្រុមការងារទាំងមូលពិតជាប្រឹងប្រែងណាស់សូមកោតសរសើរដោយស្មោះស៊ូនឹងប្រឹងបន្តទៀត យើងនឹងត្រូវជួបក្រុមខ្លាំងនារីវៀតណាមនៅថ្ងៃទី៧ នេះហើយ នឹងសូមថ្លែងអំណរគុណដល់ អ្នកគាំទ្រយើងទាំងអស់គ្នាផងដែរ ដែលបានចូលមើលការឡាយច្រើនមែនទែនអាចថាជាប្រវត្តិសាស្រ្តបាល់ទាត់នារីដែលមានអ្នកគាំទ្រដ៍ច្រើនដូចនេះទាំងអស់គ្នាដើម្បីកម្ពុជា កម្ពុជាស៊ូៗ កម្ពុជាឈ្នះៗ២»៕

Share.