កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដាម្សិលមិញនេះ លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគកំពូលកម្ពុជា(CPL) និងមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) រួមមានដូចជា៖

លោក Mahajan Vasudevan Nair, Head Club Licensing Unit និងលោក Megat Kamil Dhala ជា Club Licensing Assistant បានចុះជួបពិភាក្សាជាមួយអគ្គលេខាធិការក្លិបវិសាខា លោក ហុក សុចិត្រា និងក្រុមការងារក្លិប ដើម្បីពិនិត្យពីការស្នើចុះបញ្ជីក្លិបអាជ្ញាប័ណ្ណ AFC Club Licensing។

បច្ចុប្បន្នវិសាខាជាក្លិបទី៣ ស្នើចុះបញ្ជីក្លិបអាជ្ញាប័ណ្ណ AFC Club Licensing បន្ទាប់ពីក្លិបបាល់ទាត់ Tiffy Army FC និងក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ដើម្បីក្លាយជាក្លិបបាល់ទាត់អាជីព ដែលពិភពលោកទទួលស្គាល់៕

Share.