កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ បានយកឈ្នះក្រុមជើងឯករងថ្នាក់ខេត្ត ក្រុមឧត្តរមានជ័យដោយលទ្ធផល ៦-០ នៅជើងទី២ បន្ទាប់ពីឈ្នះ ៣-១ នៅជើងទី១។ សរុបទាំងពីរជើង អាយ អេស អាយ ដង្កោសែនជ័យ បានឈ្នះក្នុងគ្រាប់បាល់សរុប ៩-១។

ក្នុងនោះលោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវបានលោក BOTIOBA BOUYALOUA JEAN ប្តូរចូលនៅតង់ទី២ ដោយស៊ុតបញ្ចូលទី១គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី១។

ខណ:លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ក៏បានសរសើរលោក កាំង សេន ថា៖«ជាអ្នកដឹកនាំដ៏អស្ចារ្យ និងជាអ្នកស៊ុតបញ្ចូលទីដ៏មុតស្រួចផងដែរ»។

ដោយឡែកក្រុមអគ្គិសនីកម្ពុជា និង នគរបាលជាតិ ក៏មានកៅអីដោយស្វ័យប្រវត្តិរង់ចាំប្រកួតពានសម្ដេច វគ្គ១៦ ក្រុម មុនគេដោយមិនបាច់ជម្រុះដំណាក់កាលទី២នេះ ក្នុងនាមក្រុមលេខ១ និង លេខ២នៅ Cambodian League 2។ ការប្រកួតវគ្គ ១៦ក្រុមចុងដែលជាដំណាក់កាលថ្នាក់ជាតិ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕

Share.