ស្ទឹងត្រែង ៖ គ្រឿងញៀនជិត២០០គីឡីក្រាមត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើការដុតកម្ទេច ចោល កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយគ្រឿងញៀន ក្នុងវិបត្ដិសុខភាព និងមនុស្សធម៌» ។

ការដុតកម្ទេចចោលនូវវត្ថុតាងគ្រឿងញៀន បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាគណៈអធិបតីផងដែរ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងបទល្មើសគ្រឿងញៀនដែលត្រូវដុតកម្ទេចចោល ដោយអាជ្ញាធរមានសមត្ថកិច្ចចូលរួមសហការគ្នារវាងខេត្តទាំង៣ក្នុងពេលនេះរួមមានដូចជា៖គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) មានទម្ងន់ ១៧៨,៣៦គីឡូក្រាម , គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) មានទម្ងន់៣៥,៤ក្រាម , និងប្រភេទម្សៅក្រាមពណ៌ស មានទម្ងន់ ២៥៣,៥០ក្រាមផងដែរ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.