ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ បានប្រកាស សាលក្រមបដិសេធមិនឲ្យលោក ឧកញ៉ា ឌួង ងៀប នៅក្រៅឃុំនោះទេ ដោយបន្តឃុំ នៅដដែល រង់ចាំជំនុំជម្រះលើអង្គសេចក្តី សាលក្រមនេះប្រកាសកំបាំងមុខជនជាប់ចោទ តែចាត់ទុក ចំពោះមុខដោយមានមេធាវី។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនឧកញ៉ា ឌួង ងៀប ពីបទ. ឆបោក ដែលមានទឹកប្រាក់ជិត១០លានដុល្លារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ កាលពី ព្រឹកថ្ងៃទី ១៤ខែកុម្ភៈឆ្នាំ២០២២ បានបញ្ជូន ឧត្តមសេនីយ៍ឯកអគ្គលេខាធិការរងក្រសួងមហាផ្ទៃ និងជា ឧកញ៉ាឈ្មោះ ឌួង ងៀប ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរតាមពាក្យបណ្តឹងរបស់ ជនជាតិ ចិនតៃវ៉ាន់ពីបទ ឆបោក លើទឹកប្រាក់ជិត១០ លានដុល្លារ។

ក្រោយពេលសាកសួររួច ជនជាប់ចោទឈ្មោះ ដួង ងៀប ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅ ពន្ធនាគារ រាជធានីភ្នំពេញPJរង់ចាំកាត់ទោស។

 លោកឧកញ៉ា ឌួង ងៀប ត្រូវបានចាប់ខ្លួននៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀបសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ សំណុំរឿងព្រហ្មទណ្ឌលេខ១០៤៣ចុះថ្ងៃទី១ខែមីនា ឆ្នាំ២០២១បណ្តឹងរបស់ឈ្មោះ Huang Hsiao Hsien បានប្តឹងឈ្មោះ ឌួង ងៀប និង ឌួង ម៉េងហុង ពីបទឆបោកនិងក្លែងឯកសារ សាធារណៈនិង សមគំនិតក្នុងអំពើឆបោកនិងអំពើក្លែងបន្លំឯកសារសាធារណៈប្រព្រឹត្តនៅភ្នំពេញកំឡុងឆ្នាំ២០១៨កន្លងទៅ៕

អត្ថបទ៖ចតុមុខ

Share.