ភ្នំពេញ ៖ អ្នកបើកបរម្នាក់ស្រវឹង ជោកជាំ បេីកបរ រថយន្ត តូយ៉ូតា ព្រូស មួយ គ្រឿង រេពេញផ្លូវ ជ្រុលទៅបុក ម៉ូតូ ពីរគ្រឿង ដែល ជិះ បញ្រ្ចាស ទិសគ្នា ចំពីមុខ ពេញ ទំហឹង បណ្ដាល ឲ្យ រងការខូចខាត យ៉ាង ដំណំនិងបណ្តាល ឲ្យមនុស្ស៣នាក់រងរបួសផងដែរ។

ហេតុការណ៍ នេះ បានកេីត ឡើងកាលពី វេលាម៉ោង ១១និង៤០នាទី យប់ ថ្ងៃទី ៨ខែកក្កដា ឆ្នាំ ២០២២ត្រង់ ចំណុច ក្បែរ ភោជនីយដ្ឋាន តាយ តាយ២ តាមបណ្ដោយ ផ្លូវ ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញ ថ្មី ខណ្ឌសែនសុខ ។

តាមប្រភពពី កន្លែង កើត ហេតុ បានឲ្យ ដឹង ថា នៅ មុន ពេល កេីតហេតុ គេឃេីញ បុរស ម្នាក់ បេីករថយន្ត មួយ គ្រឿង ម៉ាក តូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6269 បេីក ក្នុង ស្ថានភាព ស្រវឹង ជោកជាំ តាមបណ្ដោយ ផ្លូវ ១៩៨៦ ទិសដៅ ពី កេីតទៅលិច និងក្នុងល្បឿន យ៉ាង លឿន ។ លុះដល់ចំណុច កេីតហេតុ រថយន្ត នោះក៏ បាន រេចង្កូត ឆ្លង ទៅឆ្វេងចូល ផ្លូវ ម្ខាងទៀត ហេីយក៏បាន រេចង្កូត ទៅ ស្តាំ វិញ រួចក៏ ជ្រុល បុក ចំពីមុខ ម៉ូតូ ពីរគ្រឿង មួយ គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HW-9748 ដែលជិះ ដោយ បុរស ម្នាក់ ។ ម៉ូតូ មួយគ្រឿង ទៀត ម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-0076 ដែលជិះ ដោយ បុរស ម្នាក់ និង ស្ត្រី ម្នាក់ ។ ម៉ូតូ ទាំង ពីរ គ្រឿង នោះ ធ្វើ ដំណើរ បន្ត កន្ទុយ គ្នា តាម បណ្ដោយ ផ្លូវ ១៩៨៦ ទិសដៅ បញ្រ្ចាស ទិសគ្នា ជាមួយ និង រថយន្ត ។

ក្នុងហេតុការណ៍នោះ មានបុរស ម្នាក់ និងស្ត្រីម្នាក់ រងរបួស ធ្ងន់ និងបុរសម្នាក់រងរបួស ស្រាល។ ចំណែក ឯ ម៉ូតូ ទាំង ពីរ គ្រឿង រងការខូចខាត យ៉ាង ដំណំ រីឯ រថយន្ត បានរងការ ខូចខាត ក្រពឹត កាង និង បែក កង់ ខាងមុខ ចំហៀង ខាង ស្ដាំ ។ បន្ទាប់ មក ក៏ មាន រថយន្ត របស់ គ្លីនិក ឯកជនបាន មក ដឹក យក ជនរងគ្រោះ ដែល រងរបួស ធ្ងន់ ទាំងពីរ នាក់ ទៅ សង្គ្រោះ ភ្លាមៗ។

ក្រោយ ពេលកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បាន ចុះវាស់វែង ស្ទូច យក រថយន្ត និង ម៉ូតូ ទាំង ពីរ គ្រឿង ទៅ រក្សា ទុក នៅ អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដេីម្បីរង់ចាំដោះស្រាយទៅ តាម ផ្លូវ ច្បាប់ នៅពេលក្រោយជាបន្តទៀត ៕

អត្ថបទ៖លី សុភ័ស្ត

Share.