បន្ទាប់ពីសំរាកព្យាបាលមួយរយៈនៅក្នុងមន្ទីរពេទ្យពេលនេះលោក វណ្ណា ស័ក្តិ និងអ្នកម្ដាយគឺលោកយាយ ណយ សំណាង តារាកំប្លែងជើងចាស់បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយនេះបើយោងតាមការផុសពីហ្វេសប៊ុករបស់លោក វណ្ណា ស័ក្តិ។

នៅមុននេះបន្តិចហ្វេសប៊ុកលោកវណ្ណា ស័ក្តិ បានផុសថាពេលនេះលោកនិងអ្នកម្ដាយបានជាពីជំងឺកូវីដ-១៩ ហើយបានត្រលប់ទៅផ្ទះរបស់លោកវិញបានហើយ ព្រមទាំងថ្លែងអំណរគុណដល់បងប្អូនពុកម៉ែបងប្អូនដែលបានជូនពរដល់លោកនិងអ្នកម្ដាយ។ មួយវិញទៀតលោកក៏ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីពេទ្យ «មិត្តភាពខ្មែរសូវៀត» និង ក្រុមលោកគ្រូអ្នកគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យ «មិត្តភាពខ្មែរសូវៀត»។
«បាទថ្ងៃនេះខ្ញុំសែនសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយតើបងប្អូនដឹងថាខ្ញុំសប្បាយចិត្តរឿងអីអត់បាទ?ដោយសារតែថ្ងៃនេះខ្ញុំបាទនិងម៉ាក់ជាទីស្រលាញ់របស់ខ្ញុំបានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះដ៏សែនកក់ក្តៅរបស់ខ្ញុំវិញបានហើយបាទហើយខ្ញុំនិងម៉ាក់របស់ខ្ញុំពិតជាអរគុណដល់បងប្អូនពូមីងពុកម៉ែតាយាយដែលតែងតែជូនពរអោយខ្ញុំនិងម៉ាក់របស់ខ្ញុំឆាប់ជាសះស្បើយ ហើយឆាប់បានត្រឡប់ទៅផ្ទះវិញអរគុណខ្លាំងណាស់ហើយខ្ញុំបាទក៏សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចពុកជាប្រមុខថ្នាក់ដឹកនាំកំពូល ដែលលោកតែងតែគិតគូរដល់ប្រជាជនទូទាំងប្រទេសយ៉ាងមមាញឹកនិងយកចិត្តទុកដាក់បំផុត… រួមទាំងបងប្អូនពូមីងពុកម៉ែ ដែលកំពុងតែសម្រាកព្យាបាលជម្ងឺកូវីដ-១៩ នៅគ្រប់មន្ទីរពេទ្យតូចធំនៅក្រុងភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗទៀតផង ហើយក៏ដូចជាសូមអរគុណ
បន្ទាប់ពីលោកបានផុសសំណេររីករាយ ដែលលោកនិងអ្នកម្ដាយបានជាពីជំងឺកូវីដ-១៩ ហើយបានវិលត្រលប់ទៅផ្ទះវិញនោះក៏មានហ្វេនៗ និងមិត្តភក្តិជាច្រើនបានចូលមកអបអរសាទរចំពោះដំណឹងដ៏រីករាយនេះ៕
