តារាម៉ូដែលសិចស៊ីល្បីឈ្មោះមួយរូបរបស់ប្រទេសភូមា ទិន សាវិនចរ ដែលស្លៀកឯកសណ្ឋានទាហានរដ្ឋ Shan ភាគខាងជើង ទៅចូលរួមពិធីមង្គលការនៅ បានហៃ ត្រូវទាហានភូមាចាប់ខ្លួន ពេលធ្វើដំណើរទៅព្រលាន យន្តហោះឡាស៊ីអូ (Lashio) ដើម្បីឡើងយន្តហោះត្រឡប់ទៅទីក្រុងយ៉ាងហ្គុន (Yangon) ។

រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីប្រកាសព័ត៌មានផ្លូវការណាមួយពីយោធាមីយ៉ាន់ម៉ា ទាក់ទងនឹងការចាប់ខ្លួន នាង សាវិនចរ និងមិត្តប្រុសរបស់នាងនោះទេ ហើយក៏មិនមាននរណាម្នាក់ដឹងថានាង និងមិត្តប្រុសរបស់នាងត្រូវបានឃុំខ្លួននៅឯណាហើយជោគវាសនាយ៉ាងណាដែរ?

Share.