នាង Nancy Gonzalez ដែលជាអ្នកជំនាញច្នៃម៉ូដដ៏ល្បីឈ្មោះក្នុងភាពយន្តរឿង Sex​ And​ The​ City​ TV ​ត្រូវបានតុលាការអាមេរិក សម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ និងពិន័យជាប្រាក់ ៥០ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីរកឃើញថា នាងបានលួចរត់ពន្ធកាបូបខុសច្បាប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AP នាពេលថ្មីៗនេះ។

ប៉ូលីសនៅភាគខាងត្បូងរដ្ឋ Florida បានអះអាងថា នាង Gonzalez បានរត់ពន្ធកាបូបរាប់រយតាមរយៈអ្នកដំណើរ ដោយនាងបង់ប្រាក់ឱ្យពួកគេនាំកាបូបទាំងនោះចេញ។ អ្នកដំណើរត្រូវដាក់កាបូបរបស់នាងលួចលាក់ក្នុងវ៉ាលីផ្ទាល់ខ្លួនរបស់ពួកគេនៅពេលពួកគេហោះទៅកាន់ញូយ៉ក។ ហើយកាបូបទាំងអស់នេះត្រូវបានប្រាប់ភ្នាក់ងារគយថា ជាកាដូសម្រាប់សាច់ញាតិដែលរស់នៅទីនោះ។ យ៉ាងណាមិញ កាបូបប្រេនទាំងនោះ ដែលដាក់តាំងលក់នៅក្នុងហាងធម្មតានៅសហរដ្ឋអាមេរិក មួយគឺមានតម្លៃជាង ១ម៉ឺនដុល្លារ។

គួរដឹងបន្ថែមថា នាង Gonzalez បានចាប់ផ្តើមអាជីពច្នៃម៉ូដដោយការរចនាម៉ូដខ្សែក្រវាត់ និងប្តូរទៅកាបូបនៅចុងឆ្នាំ 1990 បន្ទាប់ពីនាងបានធ្វើដំណើរទៅទីក្រុងញូវយ៉ក ហើយនៅពេលនោះនាងត្រូវបានលើកទឹកចិត្តដោយនាយកហាងអ្នករចនាម៉ូដល្បីម្នាក់ រហូតធ្វើឱ្យអ្នកនាងក្លាយជាអ្នកជំនាញអាជីព និងបានរចនាម៉ូដកាបូបល្បីៗក្នុងភាពយន្ត Sex​ And​ The​ City​ TV ថែមទៀតផង។ តារាហូលីវូដជាច្រើននាក់ដូចជា Salma Hayek, Britney Spears និង Victoria Beckham ក៏ធ្លាប់ប្រើប្រាស់កាបូបដែលនាងច្នៃផងដែរ៕

ប្រភព៖ AP

Share.