នៅព្រឹកថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២២ ក្លិបបាល់ទាត់ Tiffy Army FC បានប្រកាសនាំចូលខ្សែបម្រើជនជាតិជប៉ុន Daisuke Kobayashi អតីតកីឡាករភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។

​កីឡាករសញ្ជាតិ​ជប៉ុន វ័យ២៩ឆ្នាំ និងកម្ពស់១.៧២ម៉ែត្ររូបនេះ បានចាក​ចេញពី​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយចប់រដូវកាល ២០២១ ហើយបន្ត​ចូលរួម​ជាមួយភ្នំពេញ​ក្រោ​ន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ជំនួស​ទីតាំង​មិត្ត​រួម​ជាតិ​របស់គេ Yudai Ogawa ដែលមាន​បញ្ហា​របួសពោះវៀន ហើយ​ត្រូវ​ត្រឡប់​ទៅ​វះកាត់ និង​ព្យាបាល​៕

លុះចប់ជុំទី១ នៃពានរង្វាន់ Cambodian Premier League រដូវកាល ២០២២ Daisuke Kobayashi ក៏បានចាកចេញពីក្រុមបាល់ទាត់ភ្នំពេញក្រោន ក្រោយចូលរួមបានត្រឹមតែ៥៩ថ្ងៃប៉ុណ្ណោះ៕

Share.