ដើម្បីលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករសហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ បានឧបត្ថម្ភថវិកាសរុបចំនួន ៤០០,០០០,០០០គីបឡាវ (ស្មើនឹង ២៦,៤៣៩.៩២ ដុល្លារអាមេរិក) ដល់U19ឡាវ ក្រោយឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុពេញ ឈរកំពូលពូល B។

៤ប្រកួតរបស់ក្រុមជម្រើសជាតិឡាវក្រោមការដឹកនាំរបស់លោក Michael Weiß៖
– ទីម័រខាងកើត ០-២ ឡាវ
– ឡាវ ២-១ កម្ពុជា
– ឡាវ ៣-១ សិង្ហបុរី
– ម៉ាឡេស៊ី ០-១ ឡាវ។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ពូល B៖
1. ឡាវ មាន១២ពិន្ទុ(ទៅវគ្គបន្ត)
2. ម៉ាឡេស៊ី មាន៧ពិន្ទុ(ទៅវគ្គបន្ត)
3. ទីម័រខាងកើត មាន៦ពិន្ទុ
4. កម្ពុជា មាន៣ពិន្ទុ
5. សិង្ហបុរី មាន១ពិន្ទុ។

ក្រុមជម្រើសជាតិឡាវ នឹងជួបក្រុមជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U19 BOYS CHAMPIONSHIP នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីយប់ នៅកីឡដ្ឋាន Patriot Candrabhaga៕

Share.