លោក កាំង សេន ប្រធានក្លិប ISI ដង្កោសែនជ័យ ជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួតក្នុងជំនួបឈ្នះ ៦-០ ទល់នឹងខេត្ដឧត្ដរមានជ័យ នៅកីឡដ្ឋាន Smart RSN នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនលើកទី១៦ វគ្គជម្រុះថ្នាក់ជាតិ។

ក្រោយការប្ដូរចូលនៅនាទី ៦២’ លោក កាំង សេន បានស៊ុតបញ្ចូលទី១គ្រាប់ បញ្ជូនបាល់អោយមិត្ដរួមក្រុម១លើក និងបង្កើតឱកាសស៊ុតបញ្ចូលទីចំនួន១លើកផងដែរ។

គួរដឹងសប្តាហ៍ទី១៧ កីឡាករល្អប្រចាំការប្រកួត នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិ មានដូចជា៖
– ម៉ាត់ សាក់វើ របស់ក្លិបបាល់ទាត់កោះកុង អេហ្វស៊ី
– មី គឹមឈាន របស់ក្លិបបាល់ទាត់សៀមរាប
– ថុង សុភាព របស់ក្លិបបាល់ទាត់បន្ទាយមានជ័យ
– កាំង សេង របស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ
– ទិត ឌីណា របស់ក្លិបបាល់ទាត់ខេត្តព្រៃវែង អេហ្វស៊ី៕

Share.