នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំចូលខ្សែការពារ Seon Fabian Errol Power ក្នុងលក្ខខណ្ឌខ្ចីជើងរហូតចប់រដូវកាល ២០២២ ពីក្លិបបាល់ទាត់ខេត្តព្រៃវែង។

គួរដឹងថា Seon Power គឺជាអតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​ទ្រីនីដាត​និង​តូបាហ្គោ លេង​ក្នុង​តំបន់​ខ្សែ​ការពារ កម្ពស់១,៩០ម៉ែត្រ បច្ចុប្បន្នមានវ័យ​៣៨ឆ្នាំ។

មុនចូលរួមជាមួយក្លិបបាល់ទាត់ខេត្តព្រៃវែង Power ធ្លាប់លេងឲ្យក្លិប Chainat Hornbill សមាជិក​លីគ​កំពូល​​ថៃ ចន្លោះ​ឆ្នាំ​២០១៣ ដល់​២០១៥ ហើយ​នៅ​ឆ្នាំ​២០១៦ គេ​ផ្ទេរ​ទៅ​លេង​ក្រុម​Phuket និង​បន្ត​ទៅ​ក្រុម​ Central FC នៅ​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​ ២០១៨ រូប​គេ​ផ្ទេរ​ទៅ​លេង​នៅ​ក្រុម Ulaanbaatar City FC លីគ​កំពូល​ប្រទេស​ម៉ុងហ្គោលី ហើយ​នៅ​ឆ្នាំ​២០១៩ ត្រឡប់​ទៅ​ប្រទេស​ថៃ វិញ​ចូលរួម​ជាមួយ​ក្រុម Krabi និង Nara United និង​ចុងក្រោយ​ចូលរួម​ក្នុង​ក្រុម Banbueng FC៕

Share.