U19ឡាវ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFF U19 Championship ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយបំបាក់ U19ថៃ ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Patriot យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– ឡាវ ២-០ ថៃ
– វៀតណាម ០-៣ ម៉ាឡេស៊ី។

សម្រាប់វគ្គដណ្តើមយកលេខ៣៖
– ថៃ vs វៀតណាម ថ្ងៃទី១៥ ខែកក្កដា វេលាម៉ោង៣:០០រសៀល នៅកីឡដ្ឋាន Patriot

វគ្គផ្តាច់ព្រ័ត្រ AFF U19 Championship 2022៖
– ម៉ាឡេស៊ី vs ឡាវ ថ្ងៃទី១៥ ខែកក្កដា វេលាម៉ោង៨:០០យប់ នៅកីឡដ្ឋាន Patriot។

គួរដឹងថាពានរង្វាន់យុវជន AFF U19 Championship ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០២ ដោយ U19ថៃ និង U19អូស្ត្រាលី គឺជាក្រុមគ្រងតំណែងជើងឯកបានច្រើនជាងគេសរុប៥លើក៕

Share.