Netflix បានប្រកាសថានឹងផលិតជារឿងភាគបែបឯកសារ Documentary Series របស់អតីតកីឡាករបាល់ទាត់ល្បីរបស់ចក្រភពអង់គ្លេស ជាពិសេសជា Legend មួយរូបក្នុងក្រុម Manchester United គឺលោក David Beckham។

រឿងបែបឯកសារនេះនឹងមានរូបភាព និងវីដេអូរបស់លោក Beckham ដែលយើងពុំទាន់បានឃើញពីមុនមកជាច្រើនអំពីខ្សែជីវិតគាត់ជាង ៤ទស្សវត្សន៏នេះ រួមទាំងមានបញ្ចូលការសម្ភាស៏ជាមួយលោក Beckham ផ្ទាល់ មិត្តភក្ដិនិងគ្រួសាររបស់គាត់ រឿងនេះនឹងដឹកនាំផលិតដោយម្ចាស់ពានអូស្ការផ្នែក«ភាពយន្តឯកសារល្អបំផុត» កាលពី ២០១០ លោក Fisher Stevens និងលោក John Battsek ជាមួយកញ្ចប់ទឹកប្រាក់ ២០ លានដុល្លារជាទុនក្នុងការផលិត៕

Share.