
ក្រោយមានដំណឹងថានឹងរៀបចំពានរង្វាន់ CNCC League 2021 ក្នុងខែមិថុនា មាន៨ក្រុមចូលរួម នៅពេលនេះគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសបង្ហាញសមាសភាពបេក្ខជនផ្លូវការហើយ ដោយប្តូរតែក្រុមអាយ អេស អាយ ដង្កោសែនជ័យ ចូលជំនួសក្រុមគីរីវង់សុខសែនជ័យ។
ដូច្នេះក្រុមប្រកួតផ្លូវការមាន៖
១.វិសាខា
២.ព្រះខ័នរាជស្វាយរៀង
៣.បឹងកេត
៤.ខេត្តព្រៃវែង
៥.កងយោធពលខេមរភូមិន្ទ (ទ័ព)
៦.យុវជនសាលាបាល់ទាត់ជាតិបាទី
៧.អាយ អេស អាយ ដង្កោសែនជ័យ
៨.ភ្នំពេញក្រោន
តាមដំណឹងក្រៅផ្លូវការការប្រកួតនេះធ្វើឡើងពីថ្ងៃទី៥ ដល់២៧ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមដែលចូលរួមត្រូវបែងចែកជា២ពូល (១ពូលមាន៤ក្រុម) ប្រកួតគ្នាតែ១ជើងប៉ុណ្ណោះ ហើយក្រុមចំណាត់ថ្នាក់លេខ១និងលេខ២តាមពូលមានឈ្មោះឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងក្រុមឈ្នះបន្តឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ៕
