តារាចម្រៀងល្បីឈ្មោះ Ricky Martin ដែលមានវ័យ៥០ឆ្នាំ បានអសោចឈ្មោះស្អុយរលួយក្លាយជាជនជាប់ចោទ និងជាប់ឃុំខ្លួនយ៉ាងតឹងរឹង បន្ទាប់ពីលោកត្រូវបានប្ដឹងពីករណីលួចស៊ីចុកក្មួយប្រុសរបស់ខ្លួន កាលពីដើមខែកក្កដា នេះ។

បន្ទាប់ពីមានការចោទប្រកានប្ដឹងបែបនេះ តារាចម្រៀងប្រុសរូបនេះ បានចេញការបដិសេធនៅលើ Twitter របស់លោក ដោយអះអាងថា គ្មានភ័ស្ដុតាងច្បាស់លាស់ ជាការចោទប្រកាន់ទាំងបំពាន ហើយលោកនឹងចាត់វិធានការតាមផ្លូវច្បាប់បកវិញចំពោះការសម្អុយកិត្តិយសលោកបែបនេះ។

យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែបងប្រុសរបស់តារាចម្រៀង Ricky Martin គឺលោក Eric Martin បានចេញមុខប្ដឹង និងទម្លាយថា តារាចម្រៀងប្រុសរូបនេះបានបង្ខំឱ្យក្មួយប្រុសរបស់ខ្លួន Sanchez មានសម្ព័ន្ធភាពផ្លូវភេទជាមួយខ្លួនអស់រយៈពេល ៧ខែមកហើយ ដោយគំរាម ប្រើហិង្សាលើរាងកាយ និងផ្លូវចិត្តរបស់ក្មេងប្រុសនោះ។

ខាងភាគីមេធាវីរបស់លោក Ricky Martin បានប្រាប់សារព័ត៌មាន People ថា កូ​នក្ដីរបស់លោកកំពុងមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ដោយលោកសង្កត់ធ្ងន់ថា Ricky មិនដែលមានទំនាក់ទំនងស៊ីជម្រៅជាមួយក្មួយប្រុសរបស់គាត់ឡើយ។ ការ​ចោទ​ប្រកាន់​នេះ​មិន​ត្រឹម​តែ​ជា​រឿង​មិន​ពិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាថែម​ទាំង​ប្រមាថ​ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស Ricky ថែម​ផង។ មេធាវីសង្ឃឹមថា លោកនឹងការពារក្ដីឱ្យដល់ទីបញ្ចប់ និងបង្ហាញការពិតថា តារាប្រុសរូបនេះពិតជាស្អាតស្អំ។

យ៉ាងណាក្ដីខាងសារព័ត៌មាន AP បានចេញផ្សាយដែរថា រហូតមកទល់ពេលនេះ ប៉ូលីសបាននាំខ្លួនតារាចម្រៀង Ricky Martin ទៅឃុំខ្លួនយ៉ាងតឹងរឹងមិនឱ្យមានការរំខានពីភាគីម្ខាងទៀត ហើយតុលាការនឹងចាប់ផ្តើមធ្វើសាវនាការក្ដីរឿងនេះនៅថ្ងៃទី២១ ខែកក្កដា ប្រសិនបើរកឃើញថា តារាចម្រៀង Ricky Martin បានប្រព្រឹត្តិបែបនោះមែន លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ 50 ឆ្នាំ។

ដោយឡែក កាលពីអំឡុងដើម មិថុនា មុននេះ តារាចម្រៀង Ricky Martin ក៏ត្រូវបានអតីតអ្នកគ្រប់គ្រងរបស់លោកប្ដឹងទារប្រាក់ ៣លានដុល្លារ ដែលតារាចម្រៀងប្រុសរូបនេះជំពាក់ប្រាក់ថ្លៃកម្រៃជើងសារការងារជាច្រើនខែ រហូតមកទល់សព្វថ្ងៃនេះ៕

សូមទស្សនាវីដេអូ Top News ៖

Share.