រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៦នាក់ ស្រី ៣៤នាក់ ជា

បុគ្គលិកកាស៊ីណូ «សុខ គីមម៉េង» ស្ថិតនៅ ច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតចំនួន៥៦នាក់ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩។

រដ្ឋបាលខេត្តកំពតបានជូនដំណឹងថា  អ្នកជំងឺ កូវីដ១៩ ទាំងអស់នេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យព្រះបិតាជាតិ និងមណ្ឌលព្យាបាល «សុខ គីមម៉េង» ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដថ្មីទាំងអស់នេះ សូមធ្វើចត្តាឡីស័ក តាមការណែនាំ របស់ក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាសុខភាព សូមអញ្ជើញមកយកសំណាកនៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិត៕

Share.