ក្រោយធ្វើមិនសូវបានល្អនៅក្នុងព្រឹត្តិការណ៍ AFF U19 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ពេលក្រុមជម្រើសជាតិវៀតណាមអាយុក្រោម១៩ឆ្នាំ បានចេញទៅបោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេសជប៉ុន មុនចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup 2023។

ក្រៅពីនេះសហព័ន្ធបាល់ទាត់វៀតណាម (VFF) ក៏បានរៀបចំការប្រកួតមិត្តភាពអន្តរជាតិ U19 Thanh Nien Cup 2022 ដែលមាន ៤ ក្រុមចូលរួមដូចជា៖
– U19 វៀតណាម
– U19 ថៃ
– U19 មីយ៉ាន់ម៉ា
– U19 ម៉ាឡេស៊ី។

ការប្រកួតមិត្តភាពអន្តរជាតិ U19 Thanh Nien Cup 2022 គ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Binh Duong ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២៕

Share.