កំពង់ឆ្នាំង ៖ បុរសម្នាក់ទៅឈរបង់សំណាញ់នៅលើខ្នងទំនប់បារាំង រអិលជើងធ្លាក់ចូលទឹកហូរគួចលិចបាត់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រុមគ្រួសារ សមត្ថកិច្ចស្វែងរក អស់ពេញមួយយប់ សង្ស័យថាស្លាប់ រហូតមកដល់រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ រកសពមិនទាន់ឃើញ។

បុរសបាត់ខ្លួនក្នុងទឹកស្ទឹង គ្រាន់តែស្គាល់ឈ្មោះ អួន អាយុ៣៤ឆ្នាំ រស់ក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ បុរសខាងលើទៅបង់សំណាញ់នៅត្រង់ចំណុចខ្នងទំនប់បារាំង ជាអកុសល រអិលជើងធ្លាក់ចូលក្នុងទឹក កំពុងហូរ គួច ខ្លាំង លិចបាត់ បង្កឲ្យភ្ញាក់ផ្អើល អស់រយៈពេល២ម៉ោងក្រោយមកទើបឃើញក្រុមគ្រួសារ ទៅដល់ នាំគ្នាស្វែងរក ជាមួយកម្លាំងសមត្ថកិច្ច ពេញមួយយប់ រកមិនទាន់ឃើញជនរងគ្រោះ ដែលគេសង្ស័យថាស្លាប់លិចបាត់ក្នុងទឹក រហូតមកដល់រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅតែរកមិនទាន់ឃើញ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.