កន្លងមក តារាចម្រៀង សាយ ឬ Sai បានប្រមូលថវិកាជាង ៤៧ម៉ឺនដុល្លារ ដើម្បីជួយកុមារកម្ពុជា តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយដែលមានឈ្មោះថា «រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ»។ លើកមុននេះ សាយ រត់​ចំនួន ៩៧ ​ថ្ងៃ មាន​​ចម្ងាយ​ផ្លូវ​​សរុប​ ​២​ ៤០៨ ​គីឡូ​ម៉ែត្រ​ ។

ថ្មីៗនេះតារាចម្រៀងបានបង្ហើបតម្រុយថា នៅពេលនេះ រាងកាយរបស់លោកបានវិលមកសភាពដើម និងប្រសើរហើយ លោកថែមទាំងមានបំណងចិត្តចង់ឱ្យព្រឹត្តិការណ៍ជួយសង្គមមួយនេះបានកើតឡើងវិញ។

សាយ រៀបរាប់ថា ៖ «រាងកាយខ្ញុំជាមកវិញក្នុងកម្រិតដែលអាចជាប្រយោជន៍ដល់សង្គមម្ដងទៀតហើយ ដូច្នេះចង់សួរយោបល់អ្នករាល់គ្នាដើម្បីធ្វើការសម្រេចចិត្ត ហើយក៏សង្ឃឹមថានឹងមានការចូលរួមពីអ្នករាល់គ្នា»។

ការបង្ហោះនេះគេសង្គេតឃើញថា មានអ្នកគាំទ្រសម្ដីលោកច្រើនយ៉ាងភ្លូកទឹកភ្លូកដី និងចង់ឱ្យលោកធ្វើប្រព្រឹត្តិការណ៍នេះម្ដងទៀត៕

Share.