កំពង់ឆ្នាំង ៖ បុរសម្នាក់ទៅបង់សំណាញ់ ហើយរអិលជើងធ្លាក់ចូលក្នុងទឹកហូរ គួច លិចបាត់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទប់បារាំង
ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋ ស្វែងរក ប្រើគ្រប់មធ្យោបាយ អស់រយៈ១យប់ ១ថ្ងៃ រហូតមកដល់វេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានរកឃើញហើយ ចំងាយពីកន្លែងកើតហេតុ ចុះទៅផ្នែកខាងក្រោម២គីឡូម៉ែត្រ ចំណុចភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វង់ សវ័ន្ត ហៅ អួន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បុរសនេះមានប្រពន្ធនិងកូន២នាក់ក្នុងបន្ទុកគ្រួសារ ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះបានទៅឈរបង់សំណាញ់នៅខ្នងទំនប់បារាំង ជាអកុសល រអិលជើងធ្លាក់ចូលទៅក្នុងទឹក ដែលកំពុងហូរ គួច ខ្លាំង បណ្តាលឲ្យលង់លិចបាត់ខ្លួន ផ្អើលសមត្ថកិច្ច ក្រុមគ្រួសារ ស្វែងរកទាំងយប់ រហូតដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ កម្លាំងរាវរក បន្តតាមស្វែងរក ប្រើគ្រប់រូបភាព ហើយការស្វែងរក រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែលនេះ សពជនរងគ្រោះត្រូវបានប្រទះឃើញហើយ ហូរ គួច រសាត់ទៅផ្នែកខាងក្រោម ចំងាយ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ត្រង់ចំណុចភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ក្រោយពីស្វែងរកឃើញសព សមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷ តាតុង សែនជ័យ

Share.