ខេត្តព្រះសីហនុ៖ រថយន្ដកុងតឺន័រ១គ្រឿងបើកបរដោយបុរសម្នាក់ដោយសារតែវាក់ជាមួយនិងម៉ូតូ រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើមចំណែករថយន្ដ រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០៧:៤០ នាទីព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រព័ត៌មានពីសមត្ថកិច្ចជំនាញរបស់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឲ្យដឹងថារថយន្ដកុងតឺន័រខាងលើមាក់ hyundai ក្បាលពណ៍ខៀវលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ3B-4161 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីខេត្តព្រះសីហនុតាមបណ្ដោយផ្លូវជាតិលេខ៤ ខណៈពេលទៅដល់ចំណុចកន្លែងកើតស្រាប់តែវាក់ជាមួយនិងម៉ូតូរេចងករណីនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តព្រះសីហនុបានធ្វើការវាស់វែងយករថយន្ដទៅការិយាល័យចរាចរណ៍បន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទ÷ ព្រះសីហនុ

Share.