បុរសសង្ហាដែលជាបេក្ខជន Mister National World 2022 មកពីប្រទេសភូតានត្រូវដកចេញភ្លាមៗនិងដកហូតរង្វាន់ត្រលប់មកវិញ ក្រោយមានអ្នកយករូបភាពស្រើបស្រាល និងរូបភាពអាក្រាតកាយរបស់គេមកបង្ហោះពេញអ៊ិនធឺណិត ព្រមទាំងបង្កឱ្យមានរឿងអាស្រូវផ្អើលពេញកម្មវិធីប្រកួតប្រុសស្អាតនាពេលថ្មីៗនេះ។

ក្រុមការងារ Mister National Universe បានប្រកាសដកហូតឈ្មោះលោក ប៉េម៉ា ខាន់ឌូ វាំងស៊ុក (Mr. Pema Khandu Wangchuk) ដែលមានអាជីពជាតារាសម្ដែងនិងតារាម៉ូដែលមកពីប្រទេសភូតាន ម្ចាស់តំណែងរងលំដាប់លេខ១កម្មវិធី Mister National World ឬក៏និយាយឱ្យស្រួលយល់ប្រុសស្អាតរូបនេះជាប់ចំណាត់ថ្នាក់លេខ២ពិភពលោក។

ការដកបេក្ខភាពនិងដកហូតរង្វាន់ត្រលប់មកវិញនេះព្រោះតែរូបគេបានរូបភាពបញ្ចេញប្រដាប់ភេទទម្រង់អាសអាភាស ដែលជាសកម្មភាពមួយមិនទំនង និងជាទង្វើអនាចារដែលកម្មវិធីប្រកួតមិនអាចទទួលយកបាន។ ដូច្នេះលោក ប៉េម៉ា មិនមានសិទ្ធិប្រើប្រាស់តំណែងណាមួយដែលមានពាក់ព័ន្ធនឹងឈ្មោះកម្មវិធីឡើយ ជាងនោះទៀតពានរង្វាន់លេខ២ របស់លោកក៏នឹងត្រូវដកហូតត្រលប់មករក្សាទុកវិញដែរ។ នេះបើយោងតាមការប្រកាសតាមរយៈបណ្ដាញសង្គមរបស់ផេក Mister National Universe។

តាំងនាមឱ្យអង្គភាព Mister National Universe យើងខ្ញុំជឿជាក់ថាបេក្ខជនដែលចូលប្រកួតគ្រប់រូបត្រូវតែជាមនុស្សគំរូ ជាមនុស្សសុភាពរាបសារ ដើម្បីឱ្យអ្នកជំនាន់ក្រោយៗយកគំរូតាម។ ប៉ុន្តែទង្វើរបស់ ប៉េម៉ា ខាន់ឌូ វាំងស៊ុក នេះខាងអង្គភាពយើងខ្ញុំក៏ដោយ ឬសូម្បីតែប្រធានគ្រប់គ្រងរបស់យើង ក៏មិនអាចទទួលយកបានដែរ ដូច្នេះទើបក្រុមការងារក៏ដូចជាគណៈគ្រប់គ្រងរបស់យើងសម្រេចចិត្តដកហូតតំណែង ប៉េម៉ា ឬម្ចាស់តំណែងលេខ២ Mister National Universe 2022។

មូលហេតុដែលធ្វើឱ្យគណៈកម្មាការប្រកាសកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយនឹងបេក្ខជនរូបនេះព្រោះរកឃើញថា ប៉េម៉ាបានប្រើប្រាស់ឈ្មោះ Mister National Universe ឬMister National World ក៏ដូចជា Logo កម្មវិធី ថែមទាំងរូបភាពក្នុងខណៈពេលកំពុងប្រកួត Mister National Universe 2022 មកប្រើប្រាស់ ដូច្នេះហើយក្រុមការងារកំពុងតែដំណើរការតាមនីតិវិធីទៅលើបេក្ខជនរូបនេះ៕

Share.