បាត់ដំបង÷ ប្រជាពលករខ្មែរនៅតែបន្តបចេញពីប្រទេសថៃ ដោយវិលត្រឡប់មកប្រទេសកំណើតវិញជាង ៤ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ ២០២២នេះ។

តាមការបញ្ជាក់ពីមន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបាត់ដំបងថ្មីៗនេះបានឲ្យដឹងថា រយ:ពេលជិត ៧ខែ ចាប់តាំងពីដើមខែមករា ដល់ខែកក្កដា ឆ្នាំ ២០២២ ស្ថានភាពពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ចូលមកស្រុកកំណើតប្រទេសកម្ពុជាវិញឆ្លងកាត់តាមច្រកទ្វារធំៗចំនួន ២ សរុបចំនួន ៤១,៥០៩នាក់ ក្នុងពលករស្ត្រីមានចំនួន ១៨,៧៥៨នាក់ ក្មេងប្រុស ស្រីមានចំនួន ៥,៣៥៩នាក់។

ប្រភពព័ត៌មានពីមន្ត្រីជំនាញខាងលើបានបញ្ជាក់បន្តថា ចំនួនពលករដែលបន្តចាកចេញខាងលើរួមមាន: ច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង មានពលករចូលចំនួន ៤១,៤៤៦នាក់ ស្រី ១៨,៧៣៤នាក់ ក្មេង ៥,៣៥៧ នាក់ និងច្រកទ្វារតំបន់ព្រំដែនអូររំដួល ក្នុងស្រុកភ្នំព្រឹក ពលករចូលមកប្រទេសកំណើតមានចំនួន ៤៣ នាក់ ស្រី ២៤នាក់។

ពលករធ្វើចំណាកស្រុកឆ្លងដែនចេញចូលប្រទេសថៃនេះ ភាគច្រើនទៅធ្វើការងារប្រចាំរដូវនៅក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ៕

អត្ថបទ៖ ដំបងក្រញូង

Share.