តារាសម្ដែងដ៏ល្បីល្បាញពីភាពយន្តភាគ «My Husband In Law» អ្នកនាង Mew Nittha និងស្វាមីកំពុងតែត្រៀមខ្លួនទទួលឈ្មោះប៉ាម៉ាក់ថ្មោងថ្មីឆាប់ៗនេះក្រោយតារាស្រីបច្ចុប្បន្នទម្ងន់បាន៦ខែហើយនិងដឹងថាបានកូនស្រីសមដូចចិត្តប្រាថ្នារបស់ប៉ាប៉ា។

កំពុងតែមានសេចក្ដីសុខនិងសុភមង្គលស្រាប់តែមានលេចឮរឿងធ្វើឱ្យឈឺក្បាលដោយសារសាមីខ្លួននិង Hi-So Saint បានផុសវីដេអូលើ Channel Youtube របស់ Mew Nittha បង្ហាញពីអាការៈចាញ់ដែលធ្វើឱ្យ Mew ចង់ញ៉ាំទុរេនគ្រប់ពេលវេលា រហូតដល់ថ្នាក់បកសំបកទុរេន ៣ ផ្លែញ៉ាំក្នុងរយៈពេលត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ។

យោងតាមព័ត៌មាន Sanook ក្រោយវីដេអូនោះត្រូវបានផុសក៏មានអ្នកគាំទ្រជាច្រើននាក់សម្ដែងនូវក្ដីបារម្ភ តាមរយៈការសរសេរជា Comment ផ្សេងៗជាច្រើនដូចជា៖
«ទុរេន មាន High folate ល្អសម្រាប់អ្នកម្ដាយកំពុងទម្ងន់ អាចញ៉ាំបានមួយថ្ងៃពីគ្រាប់ មិនគួរញ៉ាំច្រើននោះទេ»
«បើញ៉ាំទុរេនច្រើនក៏ផ្ដល់អន្តរាយបានដូចគ្នា ពិសេសប្រថុយនឹងឡើងជាតិស្ករនិងជំងឺទឹកនោមផ្អែម»
«Folate ខ្ពស់មែន តែប្រយ័ត្នឡើងជាតិស្ករណាអ្នកម៉ាក់»
«ញ៉ាំច្រើនមិនល្អនោះទេអ្នកម៉ាក់»
