តារា​សម្ដែង​ដ៏​ល្បី​ល្បាញ​ពី​ភាពយន្ត​ភាគ​ «My Husband In Law» អ្នក​នាង​ Mew Nittha និង​ស្វាមី​កំពុង​តែ​ត្រៀម​ខ្លួន​ទទួល​ឈ្មោះ​ប៉ាម៉ាក់​ថ្មោងថ្មី​ឆាប់​ៗ​នេះ​ក្រោយ​តារា​ស្រី​បច្ចុប្បន្ន​ទម្ងន់​បាន៦​ខែ​ហើយ​និង​ដឹង​ថា​បាន​កូន​ស្រី​សម​ដូច​ចិត្ត​ប្រាថ្នា​របស់​ប៉ាប៉ា​។​

កំពុង​តែ​មាន​សេចក្ដី​សុខ​និង​សុភមង្គល​ស្រាប់​តែ​មាន​លេច​ឮ​រឿង​ធ្វើ​ឱ្យ​ឈឺ​ក្បាល​ដោយ​សារ​សាមី​ខ្លួន​និង​​ Hi-So Saint បាន​ផុស​វីដេអូ​លើ​ Channel Youtube របស់​ Mew Nittha បង្ហាញ​ពី​អាការៈ​ចាញ់​ដែល​ធ្វើ​ឱ្យ​ Mew ចង់​ញ៉ាំ​ទុរេន​គ្រប់​ពេលវេលា​ រហូត​ដល់​ថ្នាក់​បក​សំបក​ទុរេន ​៣​ ផ្លែ​ញ៉ាំ​​ក្នុង​រយៈ​ពេល​ត្រឹម​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ។

យោង​តាម​ព័ត៌មាន​ Sanook ក្រោយ​វីដេអូ​នោះ​ត្រូវ​បានផុស​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​សម្ដែង​នូវ​ក្ដី​បារម្ភ​ តាម​រយៈ​ការ​សរសេរ​ជា​ Comment ផ្សេងៗ​ជា​ច្រើន​ដូចជា​៖
«ទុរេន មាន​ High folate ល្អ​សម្រាប់​អ្នក​ម្ដាយ​កំពុង​ទម្ងន់​ អាច​ញ៉ាំ​បាន​មួយ​ថ្ងៃ​ពី​គ្រាប់​ មិន​គួរ​​ញ៉ាំ​ច្រើន​នោះ​ទេ​»
«បើ​ញ៉ាំ​ទុរេន​ច្រើន​ក៏​ផ្ដល់​អន្តរាយ​បាន​ដូច​គ្នា​ ពិសេស​ប្រថុយ​នឹង​ឡើង​ជាតិ​ស្ករ​និង​ជំងឺ​ទឹក​នោម​ផ្អែម​»
«Folate ​ខ្ពស់​មែន​ តែ​ប្រយ័ត្ន​ឡើង​ជាតិ​ស្ករ​ណា​អ្នក​ម៉ាក់​»
«​ញ៉ាំ​ច្រើន​មិន​ល្អ​នោះ​ទេ​អ្នក​ម៉ាក់​»

Telegram-Troryorng

​​​​

Share.