កីឡាករ នង គ្រឹះស្នា ដណ្តើម​បាន​មេដាយ​មាស​១​គ្រឿង​ដែល​ជា​មេដាយ​មាស​ដំបូង​ជូន​កម្ពុជា ​លើ​វិញ្ញាសា​កីឡា Jiu jitsu បុរស​អាយុ ៤០​ឆ្នាំ​ឡើង ក្នុង​ប្រភេទទម្ងន់ក្រោម៧៤គីឡូក្រាម​ ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើក​ទី១៩ ឆ្នាំ២០២២ (The 19th World Police and Fire Games) នៅ​ទីក្រុង​ Rotterdam ប្រទេស​ហុល្លង់។

កម្ពុជា បាន​បញ្ជូន​កីឡាករ​​ទៅ​ប្រកួត​លើក​នេះ​ចំនួន​៦​ប្រភេទ​រួមមាន​ តេក្វាន់ដូ WT, វាយសី, វាយ​កូន​ឃ្លី​លើតុ, ចំបាប់, យូដូ និង​ការ៉ាតេ ហើយ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​៣១ ខែកក្កដា ឆ្នាំ២០២២។

កីឡាករ​ចំនួន​៦២​ប្រភេទ​ត្រូវ​បាន​សហព័ន្ធ​កីឡា​ World Police and Fire Games ឱ្យ​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​២០២២ នេះ​ខណៈ​កីឡា​សម្រាប់​កងកម្លាំង​នេះ​រៀបចំ​រាល់​២ឆ្នាំ​ម្តង​គិត​ពី​ឆ្នាំ​​១៩៨៥ ហើយ​នៅ​ឆ្នាំ​២០២៣ នឹង​ធ្វើ​នៅ​ទីក្រុង Winnipeg ប្រទេស​កាណាដា និង​ឆ្នាំ​២០២៥ គ្រោង​ធ្វើ​នៅ​ទីក្រុង Birmingham ប្រទេស​អាមេរិក៕

Share.