ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ប្រុស១នាក់ ស្រី១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវតាមចាប់ខ្លួនបានដល់ផ្ទះសំណាក់ ខណៈដែលកំពុងសង្ងំលាក់ខ្លួន កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យសរុបគ្នា៣នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីអ្នកសំណើរបានសម្រេច កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ហើយរត់គេចខ្លួនបាត់ ។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញធ្វើការស្រាវជ្រាវ។ ទីបំផុតតាមចាប់ខ្លួនបានជនសង្ស័យពេល ដែលកំពុងសម្ងំលាក់ខ្លួនក្នុងផ្ទះសំណាក់ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដកហូតបានទូរស័ព្ទរបស់ជនរងគ្រោះមកវិញ និងម៉ូតូមួយគ្រឿងរបស់ជនសង្ស័យជិះធ្វើសកម្មភាព ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ក្រោយចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ នាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញខណ្ឌ សើម្បីបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.